មេរៀន CorelDraw


មេរៀនទី១: ណែនាំអំពីមូលដ្ឋាននៃការប្រើប្រាស់កម្មវីធី

១.អ្វីជាកម្មវិធី CorelDrawX5,6?

CorelDrawX5,6 : គឺជាកម្មវីធីមួយដែលមានការពេញនិយមហើយត្រូវបានគេប្រើប្រាស់ក្នុងការងារ Design។ កម្មវិធីនេះអាច​Design ជា៖

·         រូបផ្សេងៗ
·         ផ្លាកយីហោ, គូប្លង់,Name Card, ID Card, Logo,ប្រតិទិន, និង ធ្វើប្លង់ផ្សាយពាណិជ្ជកម្មផ្សេងៗ និង Design ទំព័រវ៉ិបសាយជាដើម.


២.របៀបបើកកម្មវីធី CorelDrawX5

ចុច StartàAll ProgramsàCorelDraw Graphics Suite X5àCorelDraw x5
ឬ       ចុច Icon CorelDraw X5 លើ Desktop


  1. Welcome Screen 
ពេលយើងបើកកម្មវិធី CorelDrawX5 វានិងលោតផ្ទាំង Welcome Screen ដូចខាងក្រោម
  • ចំនុចសំខាន់ក្នុងផ្ទាំង Welcome Screen ខាងលើ

+A
·         New Blank Document : បង្កើតផ្ទាំងការងារថ្មី
·         New From Templete​   : ជ្រើសរើសគំរូដែលមានស្រាប់ក្នុងកម្មវីធី CorelDraw ដែលមានដូចជា
Brochures, Business Cards, Business Stationary, Newletters. . . . . . .
+B
·         Open Recent : សំរាប់បើកឯកសារដែលយើងបានធ្វើពីមុនមក។
+C
·         Make this the dedault Welcome screen page : កំណត់អោយផ្ទាំងWelcome Screen ជាផ្ទាំង ដែលចេញមុនគេពេលបើកកម្មវីធី
·         Always show the Welcome screen at launch : អោយផ្ទាំង Welcome Screen បង្ហាញជានិច្ច ពេលបើកកម្មវីធី CorelDraw.
ចំណាំ: បើយើងមិន Tick ត្រង់ Always show the Welcome screen at launch នោះពេលយើងបើក CorelDrawX5 ក្រោយៗទៀត វានិងមិនចេញផាំង Welcome Screen ទៀតទេ។បើចង់អោយចេញត្រូវ HelpàWelcome Screen
+D
·         Open Other :សម្រាប់បើកឯកសារដែលលោកអ្នកបានរក្សាទុក ឬ File *.CDR មកផ្លស់ប្តូរ។
ចំណាំ: យើងអាចបង្កើតផ្ទាំងការងាថ្មីជាមួយនិង Welcome Screen ឬ អាចបិទវាចោល ហើយចាំបង្កើតពេល ក្រោយវិញ។